Krovann Siam Reap – ក្រវ៉ាន់សៀមរាប

ខ្ញុំចូលចិត្ត ចំរៀងនេះណាស់ បទភ្លេងពិរោះ ហើយអត្ថន័យក៏ល្អ។ សូមស្តាប់កំសាន្តចោះ។

ច្រៀងដោយ: ចរិយា

និពន្ធទំនុកច្រៀង: អ្នកស្រី បុប្ផា ពិសី

និពន្ធបទភ្លេង: លោក ធាន គិមសាន

I. សូររហាត់ទឹកអូននឹកដល់បង នឹកណាស់នួនល្អង នឹកចិត្តប្រណី ក្រវ៉ាន់សៀមរៀបដុះទាបផ្ទាល់ដី បងស្ម័គ្រប្រណីថ្នមពេញឳរា  ស្នេហ៍វ័យចំណាស់លួងលោមបំពេរ ឳ! ប្រុសមាសមេ អូនសែនស្នេហា ក្រវ៉ាន់មួយទង បងថ្នមរក្សាដាក់លើសយនា ថានសួគ៌ាល័យ…..

R. បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែននឹងវាសនាស្រី ព្រោះមានជីវាស្ម័គ្រស្មោះមេត្រី ជាតិនេះមានអ្វីមិនស្មើមានបង គោរពអាណិត ស្និទ្នតែបងមួយ ត្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះជាតិមុខអូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ

ភ្លេង:……………

II. បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែននឹងវាសនាស្រី ព្រោះមានជីវាស្ម័គ្រស្មោះមេត្រី ជាតិនេះមានអ្វីមិនស្មើមានបង គោរពអាណិត ស្និទ្នតែបងមួយ ត្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះជាតិមុខអូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s