Krovann Siam Reap – ក្រវ៉ាន់សៀមរាប

ខ្ញុំចូលចិត្ត ចំរៀងនេះណាស់ បទភ្លេងពិរោះ ហើយអត្ថន័យក៏ល្អ។ សូមស្តាប់កំសាន្តចោះ។

ច្រៀងដោយ: ចរិយា

និពន្ធទំនុកច្រៀង: អ្នកស្រី បុប្ផា ពិសី

និពន្ធបទភ្លេង: លោក ធាន គិមសាន

I. សូររហាត់ទឹកអូននឹកដល់បង នឹកណាស់នួនល្អង នឹកចិត្តប្រណី ក្រវ៉ាន់សៀមរៀបដុះទាបផ្ទាល់ដី បងស្ម័គ្រប្រណីថ្នមពេញឳរា  ស្នេហ៍វ័យចំណាស់លួងលោមបំពេរ ឳ! ប្រុសមាសមេ អូនសែនស្នេហា ក្រវ៉ាន់មួយទង បងថ្នមរក្សាដាក់លើសយនា ថានសួគ៌ាល័យ…..

R. បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែននឹងវាសនាស្រី ព្រោះមានជីវាស្ម័គ្រស្មោះមេត្រី ជាតិនេះមានអ្វីមិនស្មើមានបង គោរពអាណិត ស្និទ្នតែបងមួយ ត្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះជាតិមុខអូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ

ភ្លេង:……………

II. បងជាបក្សាហោះហើរឆ្លងដែន គ្រប់គ្នាច្រណែននឹងវាសនាស្រី ព្រោះមានជីវាស្ម័គ្រស្មោះមេត្រី ជាតិនេះមានអ្វីមិនស្មើមានបង គោរពអាណិត ស្និទ្នតែបងមួយ ត្បិតបងលើកស្ទួយ អូនផុតសៅហ្មង ជាតិនេះជាតិមុខអូនសុំបន់ផ្សង ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ ស្នេហ៍ស្មោះដូចប៉ង នៅគ្រប់គ្រប់ជាតិ។

How To: Install TeamViewr – របៀបតំលើង TeamViewer

១-សូមទៅកាន់វេបសាយ របស់ TeamViewer ដោយចុចលើ “លីង” ដូចតទៅនេះ http://www.teamviewer.com/index.aspx

២-ពេលអ្នកមកដល់គេហទំព័ររបស់ TeamViewer សូមចុចលើបូតុង Start Full Version It’s Free ដេីម្បីចាប់ផ្តើមដោនឡូត។

៣-សូមចុច Save File

៤ សូមរក្សាទុកឯសារដោនឡូត លើ Desktop នៃកំព្យូរទ័ររបស់អ្នក។ ចុច Save

៥-Icon មួយរបស់ TeamViewer នឺងត្រូវបានបង្កើតឡើងនៅលើ Desktop។ សូមចុច ត្រួតលើ Icon នេះដើម្បីចាប់ផ្តើមការតំលើង។

៦-សូមជ្រើសរើស Install រួចចុច Next

៧-សូមជ្រើសរើស personal / non-commercial use រួចចុច Next

៨-សូមគូសថិចខាងមុខ  I agree the terms of License Agreement និង I agree that I will only use TeamViewer for non-commercial and private use រួចចុច Next


៩-សូមជ្រើស Normal installation (default) រួច Next

១០-សូមជ្រើសរើស Confirm all រួចចុច Next

១១-សូមចុច Next

១២-សូមចុច Finish

១៣-បន្ទាប់ពីតំលើង TeamViewer រួចហេីយអ្នកត្រូវធ្វើការចុះឈ្មោះ ដើម្បីប្រើប្រាស់វា។ សូមចុចកូនប្រអប់នៅខាងក្រោមផ្នែកខាងស្តាំដៃបំផុតដើម្បីបង្ហាញប្រអប់ សន្ទនា។

១៤-សូមចុចលើ Signup ដើម្បីទៅកាន់ទំព័រចុះឈ្មោះ។

១៥-សូមបំពេញនូវពត៌មានផ្ទាល់ខ្លួនរបស់អ្នក រួចចុច លើ Sign UP

១៦-ដើម្បីនឺងប្រេី Remote Desktop រឺ បង្ហាញពី Desktop របស់កំព្យូទ័រនៃដៃគូរបស់អ្នកសូម វាយ នូលេខ ID នៃកំព្យូទ័ររបស់ដៃគូអ្នក ក្នុងប្រអប់ ID រួចចុច Connect to partner

១៧-សូមវាយលេខសំងាត់ដែលដៃគូរបស់អ្នកផ្តល់អោយអ្នក រួចចុច Log On

Khmer Unicode on Mac OS 10.4.X – ពុម្ភអក្សរ Khmer Unicode ក្នុង Mac OS 10.4.X

សូមធ្វើតាមការនែរនាំខាងក្រោមនេះដើម្បីតំលើង Khmer Unicode នៅលើ កំព្យូទ័រ Mac របស់អ្នក៖

១-សូមចុចលើ Link ខាងក្រោមនេះដេីម្បី នាំអ្នកទៅកាន់វេបសាយដែលអ្នកអាច ដោនឡូត Khmer OSX Lite បាន។

http://mac.softpedia.com/progDownload/Khmer-OSX-Lite-Download-67025.html

២-ចុច លើ External Mirror 1 [zip] ដើម្បីដោនឡូត.

៣-នៅពេលការដោនឡូតបានបញ្ចប់, សូមជ្រើស Save file ហើយចុច OK.

៤-សូមរក្សាទុកឯកសារ zip នេះនៅលើ Desktop នៃកំព្យូទ័ររបស់អ្នក។


៥-សូមចុចត្រួត (Double-click) លើ zip file.


៦-folder ថ្មីមួយនឹងត្រូវបានបង្កើត, សូមចុចត្រួតលើ folder នេះ។


៧-សូមចុចត្រួតលើ ឯកសារដែលមានឈ្មោះ KUMACOSXV21 ដើម្បីតំលើង software។ សូមធ្វើតាមការនែរនាំក្នុងការតំលើង software នេះ ក្នុងប្រអប់នីមួយ ជាបន្តបន្ទាប់។


៨-នៅពេលការតំលើង software ត្រូវបានបញ្ចប់, សូមទៅកាន់ System Preferences ដោយចុច បូតុង apple > System Preferences…


៩-សូមចុច  International


១០-សូមចុច Input Menu tab ហើយសូមមើលនៅផ្នែកខាងក្រោមនៃទំព័រដើម្បីរក Khmer V2
រួចសូមគូសក្នុង ប្រអប់។ សូមបិទ window នេះ។

១១-នៅក្នុង Finder window, សូមចុចលើសញ្ញាទង់ជាតិ ហើយសូមជ្រើសរើស ទង់ជាតិខ្មែរ ពីតារាងដែលទំលាក់ចុះមក។


១២-នៅពេលអ្នកបានធ្វើតាម ការនែរនាំទាំងអស់ខាង លើហើយ សូម បេីកកម្មវិធី Word ដើម្បីសាកល្បងនូវការតំលើងរបស់អ្នក។ បើអ្នកមានបញ្ហា ក្នូងការសរសេរជើងនៃតួរអក្សរ សូម ធ្វេីតាមការនែរនាំជា បន្ទាប់នេះ។

១៣-ក្នុង Word សូមចុចលើ Format> Font.

១៤-នៅខាងក្រោមប្រអប់ Font, សូមរើស Kh Battambang Regular ហើយនៅខាងក្រោម Advanced សូមគូសក្នុងប្រអប់ Enables all ligatures in document។ រួចចុច OK

សួស្ដីអ្នកទាំងអស់គ្នា​

នេះគឺជាប្លក់ដំបូងរបស់ខ្ញុំជាភាសាខ្មែរ។ខ្ញុំមានសេក្តីរីករាយណាស់ដែលអាចសរសេរអក្សរខ្មែរនៅលេីទំព័រអិុនធេីនេត

បែបនេះជាពិសេសនោះជាមួយ MacBook របស់ខ្ញុំ។